ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

គឹម សាន លេចធ្លោក្នុងគម្រោងសប្បុរសធម៌

ភ្នំពេញៈ ក្នុងមួយរយៈចុងក្រោយគេចាប់អារម្មណ៍ថា ប្អូនប្រុសពៅរបស់កញ្ញាដេនី ក្វាន់ គឺលោកគឹម សាន បានបង្ហាញឲ្យឃើញនូវភាពលេចធ្លោយ៉ាងខ្លាំងទៅលើសកម្មភាពភាពសប្បុរសធម៌ ក្នុងន័យចែករំលែកក្ដីស្រឡាញ់ទៅកាន់អ្នកទីទ័លក្រ។ សកម្មភាពទាំងនោះ គេមិនឃើញលោកធ្វើដើម្បីផលិតជាវីដេអូក្នុងបំណងចូលប្រកួតប្រជែងកម្មវិធី«យុវវជនគំរូ»ដូចតារាមួយចំនួននោះទេ ហើយក៏ត្រូវគេមើលឃើញថា មិនស្ថិតក្នុងបំណងដើម្បីកេងចំណេញផ្នែកប្រជាប្រិយភាពនោះដែរ។

លោកគឹម សាន បានអះអាងថា សកម្មភាពនុស្សធម៌របស់លោកមិនមែនដើម្បីចង់បានមុខមាត់ឬចង់បានការសរសើរនោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺជាចំណូលចិត្ត។ លោកថា បើទោះបីជាខ្លួនមានជីវភាពល្អប្រសើរ ប៉ុន្តែគ្រួសារលោកក៏ធ្លាប់ហែលឆ្លងនូវអតីតតស៊ូមិនខុសពីគ្រួសារភាគច្រើនផងដែរ ទើបលោកយល់ថាអ្នកក្រគឺជាចំណែកសំខាន់មួយដែលលោក ក៏ដូចជាបងប្អូនត្រូវតែជួយចែករំលែកក្ដីស្រឡាញ់បើទោះជាមិនបានជាដុំកំភួន។

លោកថា ខ្លួន និងគ្រួសារសុទ្ធតែមានទឹតចិត្តចំពោះអ្នកក្រ ជាពិសេសឲ្យតែបានចុះទៅកម្សាន្ត ឬទៅទិញដីធ្លីនៅក្នុងខេត្តណា ក៏បានទាក់ទងឲ្យមេភូមិ និងអាជ្ញាធរផ្ដល់ដំណឹងពីគ្រួសារខ្វះខាត ដើម្បីបានចុះទៅផ្ដល់ជំនួយ និងចែករំលែកសកម្មភាពមនុស្សធម៌នោះហើយ។ លោកថាខ្លួនចេះធ្វើសកម្មភាពបែបនេះតាំងពីមិនទាន់ក្លាយជាតារា ហើយក៏មិនមែនប្រឹងធ្វើដើម្បីឲ្យបានមេដាយ ឬដើម្បីឲ្យមានការចាប់អារម្មណ៍ពីអ្នកគាំទ្រនោះដែរ ប៉ុន្តែគឺមកពីឃើញក្រុមប្រជាសហគមន៍ដែលលោកបានជួបសុទ្ធតែគួរឲ្យអាណិតទើបសម្រេចចុះជួយ។ លោកថាជំនួយដែលលោក និងក្រុមគ្រួសារបានជួយកន្លងមក មិនមែនថវិកាដែលបានពីការអំពាវនាវពីសប្បុរសធម៌ទេ ប៉ុន្តែគឺជាលុយកាក់ដែលលោករកបានពីការងារថត សម្ដែង និងការងារមុខជំនួញនៅក្នុងគ្រួសារ។

លោកនិយាយថា«កាលខ្ញុំមិនទាន់ក្លាយជាតារាខ្ញុំក៏ឧស្សាហ៍ធ្វើសកម្មភាពសប្បុរសធម៌អញ្ចឹងដែរ ប៉ុន្តែមកពីកាលហ្នឹងខ្ញុំមិនទាន់ចេះរកលុយមិនទាន់ចេះធ្វើម្ចាស់ការលើខ្លួនឯង ទើបមិនសូវធ្វើបានច្រើនដូចប្រមាណជាកន្លះឆ្នាំចុងក្រោយហ្នឹង!»។ លោកថាក្រៅពីមមាញឹកនឹងអាជីវកម្មរបស់គ្រួសារ និងការងារសិល្បៈ លោកហាក់ចំណាយពេលច្រើនចុះចែកអំណោយដល់សហគមក្រីក្រនៅពេលដែលលោកចុះទៅដល់។ លោកក៏ទម្លាប់វិចខ្ចប់ជាសម្ភារៈ និងគ្រឿងឧបភោគបរភោគដាក់តាមរថយន្ត ហើយយកទៅចែកដោយគ្មានការគ្រោងទុកនៅពេលទៅដល់សហគមខ្វះខាតណាមួយ ដែលមានភាពទីទ័ល។ លោកនឹងធ្វើសកម្មភាពបែបនេះឲ្យបានច្រើន ដោយក្រុមពលរដ្ឋដែលលោកធ្វើទាន គឺ មិនមានការបែងចែកវណ្ណៈ និងបក្សពួកនោះទេ។

សកម្មភាពសប្បុរសធម៌របស់លោកត្រូវគេឃើញមានកម្រិតខ្លាំងក្រោយពីបងស្រីរបស់លោកគឺដេនី ក្វាន់ បានប្រកាសជំហរឈប់បញ្ចេញភាពស៊ិចស៊ី និងបន្ទាប់ពីលោកត្រូវបែកធ្លាយថាជាតារាដែលទីផ្សារក្រៅស្រុកទទួលបានកម្រៃខ្ពស់ជាងទីផ្សារសិល្បៈក្នុងស្រុក។ការងារនេះ ក៏ស្របគ្នានឹងពេលដែលកេរ្តិ៍ឈ្មោះរបស់លោកត្រូវបានកំរើកឡើង ជាមួយនឹងការទទួលស្គាល់លោកជាតារាដែលមានហ៊ានចំណាយខ្ពស់លើសម្ភារទំនើបៗ និងថ្លៃៗខុសពីតារាវ័យក្មេងរួមជំនាន់។ លោកនិយាយថាបើទោះជាលោកហ៊ានប្រើសម្ភារៈល្អដើម្បីលើកមុខមាត់របស់ខ្លួននៅក្នុងវិថីសិល្បៈ ប៉ុន្តែលោកក៏ហ៊ានចំណាយច្រើនដូចគ្នាផងដែរ សម្រាប់គម្រោងសប្បុរសធម៌ដែលលោកបានធ្វើក្នុងប៉ុន្មានខែចុងក្រោយ៕

photo_2016-06-02_22-14-06photo_2016-06-02_22-14-10photo_2016-06-02_22-14-13photo_2016-06-02_22-14-16photo_2016-06-02_22-14-19photo_2016-06-02_22-14-23photo_2016-06-02_22-14-27photo_2016-06-02_22-14-30photo_2016-06-02_22-14-33photo_2016-06-02_22-14-37photo_2016-06-02_22-14-40photo_2016-06-02_22-14-43photo_2016-06-02_22-14-46photo_2016-06-02_22-14-49photo_2016-06-02_22-15-01photo_2016-06-02_22-15-04photo_2016-06-02_22-15-08photo_2016-06-02_22-15-11photo_2016-06-02_22-15-14photo_2016-06-02_22-15-17

មតិយោបល់