ភ្នំពេញៈ បុរសម្នាក់មានស្ថានភាពស្រវឹង បានបើករថយន្តម៉ាសស្តាបីធី៥០ ថ្មីស្រទ្បាងមួយគ្រឿង ក្នុងល្បឿនលឿន មកបុកចំក្បាលនាគពុះចែកទ្រូងផ្លូវ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់រងរបួសនោះទេ ។
ហេតុការណ៏នេះ កើតទ្បើងកាលពីវេលាម៉ោង ៩និង១៥នាទីយប់ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាសស្តាបីធី៥០ ពណ៌សយ៉ាងថ្មីស្រទ្បាងមួយគ្រឿង មិនមានស្លាកលេខ បើកបរដោយបុរសម្នាក់ អាយុប្រហែលជា៤០ឆ្នាំជាង ក្នុងស្ថានភាពស្រវឹង ជាមួយនឹងល្បឿនយ៉ាងលឿន ក៏បានរ៉េចង្កូតពេញផ្លូវមកបុកក្បាលនាគពុះចែកទ្រូងផ្លូវចំពីមុខពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខចំពាក់កណ្តាលរថយន្តយ៉ាងដំណំ ចំណែកឯទ្រូងផ្លូវវិញ មិនរលំនោះទេគ្រាន់តែឆ្កូតបន្តិចបន្តួចប៉ុណ្នោះ។
ក្រោយពេលកើតហេតុសម្ថកិច្ចមូលដ្ឋាន ក៏បានមកដល់ទាក់ទងទៅសម្ថកិច្ចជំនាញចរាចរណ៏ផ្លូវគោកក្រុង ឲ្យចុះមកវាស់វែងហើយយករថយន្តទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរកចាំដោះស្រាយនៅពេលក្រោយ៕
https://youtu.be/Dvg8r2iN-ls











មតិយោបល់