ព័ត៌មានជាតិ

ប្រាសាទបន្ទាយសំរ៉ែ កសាងឡើងនៅពាក់កណ្តាលសតវត្សទី១២ ឧទិ្ទសដល់ព្រហ្មញ្ញសាសនានិកាយព្រះនារាយណ៍

បន្ទាយ គឺមានកំពែងព័ទ្ធជុំវិញ ចំណែក សំរ៉ែ ជាតិមនុស្សអ្នកព្រៃមួយពួកកើតនៅក្នុងកម្ពុជាដូច្នេះឈ្មោះដែលហៅថាបន្ទាយសំរ៉ែនេះគឺប្រហែលជាទាក់ទងទៅនឹងទីតាំងដែលមានកំពែងខ្ពស់ជុំវិញ ហើយដែលមានស្តេច និងអ្នកបម្រើដែលជាជនជាតិសំរ៉ែរស់នៅទីកន្លែងនេះ ។
ឈ្មោះបន្ទាយសំរ៉ែនេះគឺទាក់ទងនិងប្រវត្តិពិតដែលថានៅម្តុំភូមិ ព្រះដាក់ ដែលកាលដើមឡើយ គឺមានជនជាតិសំរ៉ែរស់នៅពិតមែន ហើយសព្វថ្ងៃគេសង្ស័យថា ប្រជាជននៅភូមិព្រះដាក់នេះមានជីដូនជីតា ជាជនជាតិសំរ៉ែ ដែលគេយកមកឲ្យយាមប្រាសាទ ។ ជាពិសេស ពួកសំរ៉ែនៅភ្នំក្រវាញបាននិយាយថា មានបងប្អូននៅអង្គរហើយប្រហែលជាមានអ្វីមួយនៅបន្ទាយសំរ៉ែនេះ ។ ដូចច្នេះ ឈ្មោះនៃប្រាសាទសំរ៉ែនេះ គឺទាក់ទង់នឹងប្រវត្តិសាស្រ្តពិតដែលទាក់ទង់ទៅនិងរឿងព្រេង និងទាក់ទង់ទីតាំងរូបរាងរបស់ប្រាសាទនេះ។
ប្រាសាទបន្ទាយសំរែស្ថិតនៅខាងកើតបារាយណ៍យសោធរតដាក (បារាយណ៍ខាងកើត) ហើយស្ថិតនៅចម្ងាយប្រហែល ២គីឡូម៉ែត្រពីភូមិព្រះដាក់ នៅខាងត្បូងផ្លូវពីបព្រះដាក់ទៅភ្នំបូក។
កសាង: ព្រះបាទសូរ្យវរ្ម័នទី២
កាលបរិច្ឆេទកសាង: ពាក់កណ្តាលសតវត្សទី ១២
ឧទ្ទិសថ្វាយ: ព្រះនរាយណ៍
ស្ថាបត្យកម្ម: រចនាបថអង្គរវត្ត

មតិយោបល់