ព័ត៌មានជាតិ

ទៅដកព្រលឹតយកមកស្លបាត់យូពេក ទៅមើលស្រាប់តែលង់ទឹកស្លាប់បាត់

កំពត: កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៤និង៤០នាទី មានករណីមនុស្សលង់ទឹកស្លាប់ នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

សពរងគ្រោះឈ្មោះ គឿង រុំ ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាចខេត្តកំពត(លង់ទឹកអណ្តូងស្លាប់)។
តាមការបំភ្លឺឈ្មោះពេជ្រ ខេន ភេទស្រី អាយុ៤៥ឆ្នាំបានរៀបរាប់ថាប្តីរបស់ខ្លួន(ជនរងគ្រោះ)បានទៅដកព្រលឹតយកមកស្លហូបតែដោយបាត់គាត់យូពេកគាត់ដើរកហើយក៍មករកនៅកន្លែងអណ្តូងដែលគាត់មកដកព្រលិតក៍ឃើញអាវគាត់ទុកនៅព្រៃក្បែរភ្លឺអណ្តូងក៍ហៅបងប្អូនជួយរាវរកក៍ប្រទះឃើញសពលង់ក្បែរគុម្ពព្រលឹតស្លាប់បាត់ទៅហើយប្រពន្ធជនរងគ្រោះបានបញ្ចាក់ថាប្តីគាត់ជាមនុស្សញៀនស្រាផឹកជាប្រចាំ។
ឆ្លងតាមការពិនិត្យសាកសពនិងកន្លែងកើតហេតុយើងសន្និដ្ឋានថាជនរងគ្រោះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន មិនពាក់ព័ន្ធបទល្មើសអ្វីទេ៕

 

មតិយោបល់