ព័ត៌មានជាតិ

សម្រេចចិត្តផឹកថ្នាំសម្លាប់ព្រោះតែខឹងសំដី​ម្ដាយ​ស្ដី​បន្ទោស

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២១ កញ្ញា ២០១៧ វេលាម៉ោង០៧ ៣០នាទី ព្រឹក នៅចំនុចភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ មានករណីផឹកថ្នាំបាញ់ស្មៅប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង។ ជនរងគ្រោះឈ្មោះហេង មុំ ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិឃុំខាងលើត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន ដោយមានសភាពធ្ងន់ធ្ងរពេក ពេទ្យមិនអាចព្យាបាលបាន ខាងមន្ទីពេទ្យក៏ឲ្យក្រុមគ្រួសារត្រឡប់មកផ្ទះវិញ ហើយបានស្លាប់តាមផ្លូវតែម្ដង។

មូលហេតុ ជនរងគ្រោះខឹងនឹងម្ដាយខ្លួនស្ដីបន្តោសថា “ចុះប្ដីទើបមកពីរធ្វើការនៅប្រទេសថៃ ម្ដេចមិនទៅដេកជាមួយប្ដី” លុះព្រឹកឡើងក៏ផឹកថ្នាំបាញ់ស្មៅប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯងតែម្ដង។

មតិយោបល់