ព័ត៌មានជាតិ

Update៖ មន្រ្តីនគរបាលប៉ុស្តិ៍បាក់ខែងបាញ់សម្លាប់ ប្អូនថ្លៃស្លាប់នៅក្នុងថ្លុកឈាម

កណ្តាល: លោកស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងឆ្លងសាឡាង ទាំងយប់បន្ទាប់ពីទទួលសេចក្តីរាយការណ៍ថា មានករណីបាញ់សម្លាប់មនុស្ស កាលពីវេលាម៉ោង ៧និង០០នាទីយប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅផ្ទះឪពុកជនរងគ្រោះ នៅក្នុងភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តតណ្តាល។

ជនដៃដល់ជាមន្រ្តីនគរបាលប៉ុស្តិ៍បាក់ខែង បានបាញ់សម្លាប់ជនរងគ្រោះ ត្រូវជាប្អូនថ្លៃ រួចគេចខ្លួនបាត់ ។

ក្រោយកើតហេតុភ្លាមៗ លោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងជំនាញចុះពិនិត្យកន្លែងកេីតហេតុផ្ទាល់ និងស្វែងរកចាប់ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់