ព័ត៌មានជាតិ

ចាប់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ពីបទ ឃាតកម្មគិតទុកជាមុន!

តាកែវៈ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបញ្ជាឲ្យចាប់ខ្លួនលេខ៣៧ ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ របស់សាលាដំបូងខេត្តតាកែវ ពាក់ព័ន្ធករណីឃាតុកម្មគិតទុកជាមុន ដែលប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ នៅភូមិព្រៃជន្លួញ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

ជនសង្ស័យរូបនេះមានឈ្មោះ ឃុន វាសនា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិឈើទាលជ្រៃ ឃុំក្រាំងលាវ ស្រុកបាទី។

បច្ចុប្បន្ន ជនសង្ស័យកំពុងធ្វើការសាកសួរ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់។

មតិយោបល់