ព័ត៌មានជាតិ

ស៊យហួសថ្លែង! បុរសម្នាក់ទៅកាប់ចម្ការបែរជាត្រូវដើមឈើរលំសង្កត់ស្លាប់ទៅវិញ

ស្ទឹងត្រែង: លោក ជឹម អេន អធិការស្រុកសៀមប៉ាង បានប្រាប់Post Newsថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១០និង៣០នាទី នៅចំណុចអ៊ូរបេង ភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានករណីបុរសម្នាក់ឈ្មោះ បៀរ សេង ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានទៅកាប់ចម្ការនៅចំណុចអូរបេង លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានរឿងហេតុមួយបានកើតឡើង ដោយសារតែដើមឈើដួលរលំ សង្កត់លើទ្រូង ធ្វើឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់