ព័ត៌មានសេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម ពុំមានសិទ្ធិឲ្យក្រុមហ៊ុនឯកជន ប្តូរឈ្មោះរមណីយដ្ឋានប្រវត្តិសាស្រ្តឡើយ

នៅថ្ងៃនេះ ក្រសួងពាណិជ្ជកម្ម បានចេញនូវសេចក្តីជូនដំណឹង បញ្ជាក់ឲ្យបានច្បាស់ថា ក្រសួងពាណិជ្ជកម្ម ពុំមានសិទ្ធិឲ្យ ក្រុមហ៊ុន សុខាអូតែល ប្តូរឈ្មោះរមណីយដ្ឋានប្រវត្តិសាស្រ្ត ដែលមានកំណត់ដោយ ព្រះរាជក្រឹត្យនោះឡើយ។

យ៉ាងណាមិញ ចំពោះការប្តូរនាមករណ៍ពី សាខាក្រុមហ៊ុនសុខាអូតែល «ឋានសួគ៌បូកគោ» ទៅជា សាខាក្រុមហ៊ុនសុខាអូតែល «សុខាឋានសួគ៌» គឺក្នុងគោលបំណងបញ្ជាក់ថា ក្រុមហ៊ុន សុខាអូតែល មានសាខាធ្វើអាជីវកម្មនៅតាមខេត្ត។

ចំពោះការលើកស្លាក គឺត្រូវលើកនៅលើអគារជាទីស្នាក់ការសាខាក្រុមហ៊ុនរបស់ខ្លួនតែប៉ុណ្ណោះ។

ការអនុញ្ញាតដោយក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៧កន្លងទៅ គឺជាការអនុញ្ញាតឲ្យប្តូរនាមករណ៍ របស់សាខាក្រុមហ៊ុនអូតែលសុខាប៉ុណ្ណោះ មិនមែនប្តូរឈ្មោះរមណីយដ្ឋានបូកគោទេ។

សម្រាប់ព័ត៌មានលម្អិត មាននៅខាងក្រោម៖

មតិយោបល់