ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីប្រើហិង្សាក្នុងគ្រួសារ នឹងវាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិនៅក្នុងផ្ទះ

តាកែវៈ ក្រោយពីទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ ស្នងការ នគរបាលខេត្តតាកែវ លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការ នគរបាលស្រុកបានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចុះបង្រ្កាបករណីហិង្សាក្នុងគ្រួសារ មួយកន្លែងកាលពីវេលាម៉ោង១០ និង៥នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋឈ្មោះ ម៉េង រំដួល ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិពោធិ ឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ បានហៅទូរសព្ទ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ សុំអន្តរាគមន៏ដោយឈ្មោះ តែម សុភា ភេទប្រុស អាយុ២៩ឆ្នាំ ( ត្រូវជាប្តី ) បានប្រើហិង្សាទៅគ្រួសារ នឹងបានវាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិនៅក្នុងផ្ទះ។

បន្ទាប់ពីបានទទួលព័ត៌មាន លោកនាយរងប៉ុស្តិ៍បានដឹកនាំកម្លាំងចុះទៅអន្តរាគមន៏ដល់កន្លែងកើតហេតុ ពេលនោះក៏បានជួបឈ្មោះ តែម គា ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ សំណូមពរអោយសមត្ថកិច្ចយើងចាប់ដាក់គុកភ្លាម នោះឈ្មោះ តែម សុភា ក៏ប្រតិកម្មថា អាចុយម្រ៉ាយឯងជ្រោងពិលដាក់អញ កាប់ឯងអោយងាប់ភ្លាមនោះក៏បានយកដុំថ្ម នឹងទាញដែកបំពង់ទីបដេញវាយសមត្ថកិច្ច តែត្រូវបានសមត្ថកិច្ចយើងគេចខ្លួនចេញពីកន្លែងកើតហេតុ ក្រោយមកសមត្ថកិច្ចយើងតាមស្រាវជ្រាវចាប់ខ្លួនបានតែម្តង។

សូមបញ្ជាក់ថា មុខសញ្ញាឈ្មោះ តែម សុភា នេះមានដីការបង្គាប់អោយចាប់ខ្លួនលេខ១០៨របស់ សាលាដំបូងខេត្តតាកែវ ចេញដោយចៅក្រមជំនុំជំរះដោយលោកអឿង វណ្ណះ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់