បាត់ដំបងៈ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ អនុវត្តតាមយោបល់ណែនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំធ្វើការ បង្រ្កាបករណីលួចមានស្ថាន ទម្ងន់ទោស ( លួចម៉ូតូ) មួយបានកើតឡើងនៅសាលាបឋមសិក្សាជា ស៊ីម ស្ថិតនៅភូមិបែកចានថ្មី សង្កាត់ ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនរងគ្រោះឈ្មោះ ហឿម សុភ័ក្រ្ត ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ម៉ូតូដែលបាត់ម៉ាក់ SUZUKI VIVA ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ លេខតួនិងលេងម៉ាស៊ីន TH317288 ពាក់ផ្លាកលេខ 1B- 60 72 ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឈានទៅធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ នាង រស្មី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតបានរួមមាន៖ -ម៉ូតូម៉ាក់ SUZUKI VIVA ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ លេខតួនិងលេងម៉ាស៊ីន TH317288 ពាក់ផ្លាកលេខ 1B- 60 72, -ដែកសម្រាប់កាច់សោរកម៉ូតូចំនួន០១,-ឧបករណ៍សំរាប់បាញ់ថ្នាំចំនួន ០១, -ថ្នាំសម្រាប់បាញ់ដូរពណ៌ម៉ូតូចំនួន០៣ កំប៉ុង, -ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិចចំនួនមួយ សង្ស័យមានសារធាតុញៀន។ -សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿង ញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ដើម្បីអនុវត្តតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់