ព័ត៌មានជាតិ

នៅទួលគោក ដាច់ភ្លើងទៀតហើយ! ម៉ោង៧យប់ បានមានវិញ

ភ្នំពេញៈ អគ្គិសនីកម្ពុជា បានជូនដំណឹងថា នៅវេលាម៉ោង១៖៤៥នាទី រសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើងលេខ 369-F3 ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅផ្លូវលេខ៥៩៨ ស្ថិតក្នុងភូមិទួលត្នោត សង្កាត់ទួលសង្កែ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ករណីដាច់ភ្លើងនេះ ត្រូវបានអគ្គិសនីកម្ពុជា អះអាងថា បណ្តាលមកពីរថយន្តទាក់ដាច់ខ្សែបណ្តាញតង់ស្យុងទាប(LV) ហើយបច្ចុប្បន្ន ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនម៉ោង៧យប់ថ្ងៃនេះ៕

edc

មតិយោបល់