ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួនមេបនល្បែងប្រចាំភូមិខ្វិត និងប្អូនប្រុស

ភ្នំពេញៈ ជនជាប់ចោទពីរនាក់បងប្អូនដែលគេល្បីថា ជាថៅកែបនល្បែងប្រចាំភូមិដើមខ្វិត សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ត្រូវបានលោក សេង លាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ម១ ហើយនៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះ។

ជនជាប់ចោទជាបងប្អូនបង្កើត ទី១ ឈ្មោះ ទ្រីវ សុវណ្ណឌី ភេទ ប្រុស អាយុ ៤៨ឆ្នាំ មុខរបរ រកស៊ី (បើកបនល្បែងនៅភូមិដើមខ្វិត) ជាបង និងទី២ ឈ្មោះ ទ្រីវ សាវី ហៅវ៉ាក់ ភេទ ប្រុស អាយុ ៤៦ឆ្នាំ មុខរបរ នៅផ្ទះ ជាប្អូន ត្រូវបានលោក ស៊ិន វីរៈ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ងានទម្ងន់ទោស យោងតាម២១៧ និងមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។

គួររំឮកថា កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ជនជាប់ចោទទាំងពីរនាក់បងប្អូនខាងលើបានឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះ និងបានធ្វើសកម្មភាពប្រើអំពើហិង្សាទៅលើជនរងគ្រោះម្នាក់ឈ្មោះ វេន សាវី ហៅ ហេង ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបរ មន្ត្រីយោធា ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ក្រុមទី៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយប្រើប្រាស់ដុំថ្មវាយ និងចាប់បោកក្បាលទៅនឹងសាបស៊ីម៉ង់ត៍រងរបួសធ្ងន់រហូតដល់សន្លប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

photo_2016-06-03_17-15-13photo_2016-06-03_17-15-17photo_2016-06-03_17-15-30

មតិយោបល់