ព័ត៌មានជាតិ

លោកវរសេនីយ៍ទោ ជៃ សេងហ៊ាង អធិការនគរបាល ស្រុកព្រះស្តេច យកថវិកា ជូនប្រធានប៉ុស្ដិ៍សេនារាជឧត្តម ដែលកំពុងមានជំងឺ

ព្រៃវែងៈ លោកវរសេនីយ៍ទោ ជៃ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្តេច ខេត្ត ព្រៃវែង ព្រមទាំងកម្លាំងក្រោមឱវាទ បាននាំយកថវិកា ជូនលោក អនុសេនីយ៍ឯកអ៊ុក អូន ប្រធានប៉ុស្ដិ៍នគរបាលរដ្ឋបាល សេនារាជឧត្តម ដែលកំពុងមានជំងឺ។

នៅថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០១៦ វេលាម៉ោង១៥ និង៣០នាទី កងកម្លាំនៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេចដឹកនាំដោយលោកវរសេនីយ៍ទោ ជៃ សេងហ៊ាង បាននាំយកថវិការ របស់លោកឧត្តម សេនីយ៍ ស្រេង ជា ស្នងការនគរបាលខេត្ត ទៅជូនលោក អនុសេនីយ៍ឯក អ៊ុក អូន ដែលកំពុងមានជម្ងឺ វះកាត់ពោះវៀនខ្នែង ។

ជាមួយគ្នានោះដែរលោកវរសេនីយ៍ទោ ជៃ សេងហ៊ាង អធិការរនគរបាលស្រុក បាននាំយកប្រសាសន៍ ផ្តាំផ្ញើ លោកឧត្តមសេនីយ៍ស្នងការ លោកតែងតែគិតគូរ និងយកចិត្តទុកដាក់ដល់កងកម្លាំងនគរបាល យើងជានិច្ច លោកសូមកោតសសើរដល់កម្លាំងនគរបាលនៅថ្នាក់មូលដ្ឋាន ដែលខិតខំប្រឹងប្រែង អនុវត្តន៍ការងារស្នូល ធ្វើឲ្យបទល្មើសមាន ការថយចុះជាលំដាប់ លោកអធិការ បានផ្តាំផ្ញើរដល់ លោកអនុសេនីយ៍ឯកអ៊ុក អូនប្រធានប៉ុស្ដិ៍ នគរបាលរដ្ឋបាលសេនារាជឧត្តម សូមថែទាំសុខភាព និងមានការ ប្រុងប្រយត្ន័បរិភោគចំណីអាហារ ត្រូវផឹកថ្នាំតាមវិជ្ជបញ្ជាពេទ្យឲ្យបានទៀងទាត់ ឲ្យឆាប់ជាសះស្បើយ។

ថវិកាដែលយកមកជូន លោកអនុសេនីយ៍ឯក អ៊ុក អូន ប្រធានប៉ុស្ដិ៍ នាពេលនេះ មានថវិកា លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការ ចំនួន ២០០.០០០ រៀល ថវិកា របស់កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេច ចំនួន ២៥០.០០០ រៀល សរុបចំនួន ៤៥០.០០០រៀល។

លោកអធិការ ឲ្យដឹងទៀតថា ទោះបីថវិកានេះតិចតួចក៏ពិតម៉ែន តែនេះជាទឹកចិត្ត លោកឧត្តមសេនីយ៍ ស្នងការ និងកងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុព្រះស្តេចយើងទាំងអស់គ្នា៕

photo_2016-06-03_20-26-14photo_2016-06-03_20-26-20

មតិយោបល់