ព័ត៌មានជាតិ

រថយន្តបាញ់បេតុងមួយគ្រឿងបាក់ដងធ្លាក់សង្កត់សំយ៉ាបផ្ទះកិនទាំងកង់បីរងការខូចខាត

ភ្នំពេញ: រថយន្តបាញ់បេតុងមួយគ្រឿងខណះបាញ់ស៊ីម៉ងត៍ចាក់ពីដានផ្ទះគេមួយកន្លែងរួច ស្រាប់តែដាច់ធ្លាក់មកសង្កត់សំយ៉ាបផ្ទះនិងកិនកង់បីមួយគ្រឿងទៀតរងការខូចខាត។

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុម្ចាស់ផ្ទះជិតខាងបានហៅរថយន្តបាញ់បេតុងដេីម្បីមកចាក់ពីដាន ខណះចាក់រួចក៏លេីករំលងផ្ទះ២ខ្នងតែមិនទាន់ផុតផងស្រាប់តែដាច់ដែកធ្លាក់ចុះមកក្រោមសង្កាត់ទៅលេីសំយ៉ាបផ្ទះនិងកង់បីបណ្តាលឲ្យរងការខូចខាតសំណាងមិនមានរបួសដល់មនុស្ស។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងសម្របសម្រួលដេីម្បីបញ្ចប់រឿង៕

 

មតិយោបល់