ព័ត៌មានជាតិ

បុរសម្នាក់បានដាច់ខ្យល់ស្លាប់ ត្រឹមពាក់កណ្ដាលផ្លូវ អំទ្បុងពេលគ្រួសារបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ

កណ្ដាល: កាលពីវេលាម៉ោង ៣ និង៤៥ នាទីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧
មានករណីបុរសម្នាក់ បានដាច់ខ្យល់ស្លាប់ អំទ្បុងពេលគ្រួសារបញ្ជូនមកសង្គ្រោះនៅមន្ទីរភ្នំពេញ បានពាក់កណ្ដាលផ្លូវ ដែលហេតុការណ៍នេះ បានកើតទ្បើងនៅចំណុចភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោៈ លឹម ប៊ុនហេង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ទន្តបណ្ឌិត។

សមត្ថកិច្ចបានឲ្យដឹងថា តាមការសាកសួរបំភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះ បាននិយាយថា « ជនរងគ្រោះ បានមកពីចំការ ដោយមានសភាពអស់កម្លាំងខ្លាំង ក៏ទ្បើងលើផ្ទះសម្រាក ខណៈមានអារម្មណ៍ថាដូចជាមិនសូវស្រួលខ្លួន ជនរងគ្រោះ ក៏ប្រាប់ក្រុមគ្រួសារ ឲ្យជូនខ្លួនទៅមន្ទីរពេទ្យជ័យជំនះ ប៉ុន្តែដោយអាការៈធ្ងន់ធ្ងរ ក៏បញ្ចូនបន្តទៅមន្ទីរពេទ្យភ្នំពេញ ស្រាប់តែទៅបានពាក់កណ្តាលផ្លូវ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់តែម្ដង៕

មតិយោបល់