នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ អ្នកលេងកែងមុតស្រួច វង្ស ណយ នឹងត្រូវប្រកួតជាមួយកីឡាកររបស់ថៃ Kamlaipeth ក្នុងកម្មវិធីជើងឯកលេខ១គូប៊ូតា របស់ទូរទស្សន៍បាយ័ន។
ក្រៅពីកីឡាកររបស់ក្លិបក្រសួងការពារជាតិរូបនេះ ក៏មានគូជាតិនឹងអន្តរជាតិផ្សេងទៀតដូចជា ម៉ៃ ថៃប៉ឺប(កម្ពុជា) ប្រកួតជាមួយ យ៉ាម រ៉េត(កម្ពុជា) នឹង ឯម ឡេងលី(កម្ពុជា) ត្រូវតទល់ជាមួយ Saengtheannoy ដែលជាកីឡាករមកពីប្រទេសថៃ។
សូមបន្ថែមផងដែរថា ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា នេះ ចាប់ពីម៉ោង ៧ល្ងាចតទៅ នាសង្វៀនស្ទឹងមានជ័យ៕
មតិយោបល់