ព័ត៌មានជាតិ

ជំងឺគ្រុនឈាមរាលដាល! អាជ្ញាធរ ចុះបាញ់ថ្នាំកម្ចាត់មូស ខ្លា ជូនប្រជាពលរដ្ឋ

ភ្នំពេញ: លោក ឃឹម ស៊ុនសូដា អភិបាលនៃគណ:អភិបាលខណ្ឌកំបូល រួមជាមួយលោកអភិបាលរង បានដឹកនាំ មន្ត្រីសាលាខណ្ឌកំបូល មន្ត្រីសាលាសង្កាត់កន្ទោក មេភូមិ សហការជាមួយ លោក វេជ្ជបណ្ឌិត ហែម ចាន់យុទ្ធី ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ ចុះបាញ់ថ្នាំកម្ចាត់មូស ខ្លា ជូនប្រជាពលរដ្ឋនៅភូមិព្រៃបឹង,កម្រៀង, ភូមិស្រែក្នុង សង្កាត់កន្ទោក និងភូមិត្រាញ់តាបាញ់ខាងត្បូង ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូលរាជធានីភ្នំពេញ។

ប្រតិបត្តការនេះ ត្រូវបានធ្វើទ្បើងកាលពីល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ ៕

មតិយោបល់