ភ្នំពេញៈ បុរសជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានធ្វើការចាប់ឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពឆក់យកខ្សែកផ្លាកទីនមួយខ្សែពីក្មេងប្រុសម្នាក់អាយុ ២ឆ្នាំម្នាក់បានហើយព្យាយាមរត់គេចខ្លួន តែត្រូវក្មេងប្រុសម្នាក់នៅស្រែកយំនិងធ្វើឲ្យមានការភ្ញាក់ទៅដល់កម្លាំងល្បាតមូលដ្ឋានដេញចាប់បាននោះ។
ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ ១២៩I ផ្លូវព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា បុរសជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ តាំង យិន អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ក្មេងប្រុសរងគ្រោះមានឈ្មោះ ជា ចិត្រា អាយុ ២ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ មុនពេលកើហេតុ ក្មេងប្រុសរងគ្រោះបានរត់លេងខាងមុខផ្ទះរបស់ខ្លួន ក៏ស្រាប់តែបុរសជានសង្ស័យម្នាក់ខាងលើបានដើរមកធ្វើសកម្មភាពឆក់យកខ្សែកផ្លាកទីនមួយខ្សែពីករបស់គេ ហើយព្យាយាមរត់គេច ក៏ធ្វើឲ្យក្មេងប្រុសរូបនោះស្រែកយំធ្វើឲ្យមានការភ្ញាក់ផ្អើលទៅដល់ស្រ្តីជាម្តាយដែលកំពុងតែនៅក្នុងផ្ទះរត់ចេញមកក្រៅស្រែកឆោឡោឡើង ធ្វើឲ្យមានការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋ និងកម្លាំងមានសម្ថកិច្ចមូលដ្ឋាននាំគ្នាដេញចាប់ខ្លួនបានភ្លាមៗ និងដកហូតបានខ្សែកផ្លាកទីនមកវិញ រួមទាំងរកឃើញឧបរកណ៍ប្រើប្រាស់សម្រាប់កាច់សោម៉ូតូមួយចំនួនទៀតផងដែរ។
ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចក៏បានធ្វើការប្រគល់ខ្សែកផ្លាកទីនមួយខ្សែរដែលមានទម្ងន់ចំនួន ២ជីនោះ ទៅអោយម្តាយជនរងគ្រោះវិញ ចំណែកឯបុរសជាជនសង្ស័យត្រូវបានបញ្ជូនមកកាន់នគរបាលប៉ុស្តិ៍ទន្លេបាសាក់ធ្វើការកំណត់ហេតុបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចំការមនចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
មតិយោបល់