ព័ត៌មានជាតិ

ស្ថាបនិក MegaUpload​ បដិសេធនៅមុខតុលាការ

ស្ថាបនិក MegaUpload លោក Kim Dotcom ដែលនៅក្នុងពន្ធនាគារ ប្រទេស New Zealand​ កំពុងរង់ចាំ​ការបញ្ជូន​ទៅ​សហរដ្ឋអាមេរិក។ គាត់ត្រូវរងការចោទប្រកាន់ទៅលើការរកស៊ីរបទុច្ចរិត ការរំលោភសិទ្ធ (copyright)​ និងលាងលុយ។
Dotcom បានធ្វើការបដិសេធទៅលើការធានាខ្លួនការពីថ្ងៃអង្គារ តាមរយៈតុលារលោក David McNaughton​ ដែលបញ្ជាក់ថា ខ្លាច សេដ្ឋីមានប្រាក់រាប់លានរូបនេះ ធ្វើការគេចខ្លួនទៅស្រុកកំណើតនៅប្រទេសអាល្លឺមង់ ដែលមិនទាន់ បានបញ្ជូនទៅសហរដ្ឋអាមេរិក ហើយ Dotcom នឹងនៅក្នុងមន្ទីរឃុំឃាំងរហូតដល់ថ្ងៃ 22​ កុម្ភៈ ពេល​គាត់​ប្រឈមមុខ​ទៅនឹង​ការ​នាំខ្លួន។

Dotcom បានផ្លាស់ប្តូរឈ្មោះមកពី Schmitz ត្រូវបានចាប់ខ្លួនការពីថ្ងៃសុក្រ ដែលគាត់ត្រូវបានចោទប្រកាន់ថា រំលាភសិទិ្ធធំ​បំផុត​នៅក្នុង​ប្រវត្តសហរដ្ឋអាមេរិក ដោយការរកប្រាក់បាន 50​ លានដុល្លារសហរដ្ឋអាមេរិកពីការ Download ភាពយន្ត និងចម្រៀងខុសច្បាប់​ និងមានអី្វៗផេ្សងទៀតដែលមាននៅក្នុង MegaUpload របស់គាត់។

គួរបញ្ជាក់ផងដែរថា យោងតាមទំព័រទី 72 នៃការចោទប្រកាន់របស់តុលារការ MegaUpload ​អាចរកប្រាក់ចំណូលបាន 175​ លានដុល្លារតម្លៃនៅក្នុងការចំណាយ Subscription សម្រាប់ការចូលទៅ Download។

 

មតិយោបល់