ប៉ៃលិនៈ នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដែលបានទទួលបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ង៉េង ជួ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ក្នុងករណីជំរិតទារប្រាក់ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម បានចំនួន ១២នាក់ និងជាតៃកង់រថយន្តជនជាតិខ្មែរចំនួនម្នាក់ សរុបចំនួន ១៣នាក់ នៅចំណុចកន្លែងវីងយីហោ អេង ស៊ាន បានចំនួន៤នាក់ (ស្រី ២នាក់) បាននាំទៅឃាត់ខ្លួននៅបន្ទប់ជួលស្ថិតក្នុងភូមិផ្សារព្រំបានចំនួន ៩នាក់ (ស្រី២នាក់)។

បន្ទាប់មកសមត្ថកិច្ចជំនាញបានរំដោះជនរងគ្រោះឈ្មោះ វីង យ៉ាងតឹង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម រស់នៅប្រទេសវៀតណាម បានដោយសុវត្ថិភាព។

ជនសង្ស័យមានឈ្មោះទី១ ស៊ាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម,ទី២ឈ្មោះ ផាម ភុងយ៉ុង ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិ វៀតណាម,ទី៣ឈ្មោះ យ៉រ ហុងវឹង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ វៀតណាម,ទី៤ឈ្មោះ ដាំង យ៉ាងទ្រីង ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ វៀតណាម,ទី៥ឈ្មោះ វែង វាំងត៊ឹង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ វៀតណាម,ទី៦ឈ្មោះ កាវ ជីលីន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិវៀតណាម,ទី៧ឈ្មោះ គឹម ឡាង ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិវៀតណាម,ទី៨ឈ្មោះ តាំង ដឹកហ្វូង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ វៀតណាម,ទី៩ឈ្មោះ តាំង ជីញី ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម,ទី១០ឈ្មោះ វិង ថាំងមិន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិវៀតណាម,ទី១១ឈ្មោះ វីង ធិ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម និងទី១២ឈ្មោះ ចាំង អាងអែម ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ វៀតណាម។

បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានប្រគល់អោយកម្លាំងសមត្ថកិច្ចជំនាញនៃនាយកដ្ឋានក្រសួងមហាផ្ទៃ៕

មតិយោបល់