មណ្ឌលគិរីៈ លោកអធិការរង ស្រុកកែវសីមា បានប្រាប់Post News ថា យ៉ាងហោចណាស់ មានបុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ បន្ទាប់ពីពួកគាត់ត្រូវបានថ្មអណ្តូងរ៉ែ របេះធ្លាក់សង្កត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអូរទង់ ឃុំធុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ករណីនេះ បានបណ្តាលឲ្យមនុស្ស២នាក់ ទី១ឈ្មោះ សយ ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវថ្មរបេះធ្លាក់ចំក្បាលផ្នែកខាងមុខ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង និងទី២មានឈ្មោះ បុត្រ ជិន ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិដំវ៉ែ ឃុំស្វាយសរ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រងរបួសជើងខាងឆ្វេង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅស្រុកខាងលើ។
ចំណែកឯម្ចាស់ទីតាំងអណ្តូងរ៉ែខាងលើនេះ មានឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ៕
https://youtu.be/41aNrPrHX94
មតិយោបល់