លោកអ្នកដែលកំពុងប្រើប្រាស់ iOS 11 Beta លើ iPhone ឬ iPad ប្រហែលជាឆ្ងល់ហើយ ហេតុអ្វីខ្លួនមិនអាច Update ឡើង iOS 11 ផ្លូវការ ដែលទើបប្រកាសចេញថ្មីៗនេះបាន។ មូលហេតុគឺដោយសារតែ iPhone/iPad នោះ ជាប់ Beta Profile ដែលទាមទារឱ្យលុបចោលសិនទើបអាចដំឡើងបាន។
តម្រូវការអនុវត្ត៖
- iPhone/iPad ភ្ជាប់អិុនធើណែតតាមប្រព័ន្ថ Wi-Fi
- iPhone/iPad មិនមានការ Jailbreak និងគាំទ្រ iOS 11
- iPhone/iPad សល់ថាមពលថ្មលើសពី ៥០%
របៀបអនុវត្ត៖
– សូមចូលទៅកាន់កម្មវិធី Settings -> General -> Profile

– ចុចលើ iOS Beta Software Profile រួចចុចលើ Remove Profile

– វាយបញ្ចូលលេខកូនសម្ងាត់ដែលលោកអ្នកប្រើសម្រាប់ចាក់សោទូរសព្ទ រួចចុចលើ Remove
– Restart (បិទ/បើក) ទូរសព្ទ ដោយចុចជាប់លើប៊ូតុង Power រហូតដល់របារ Slide to Power off បង្ហាញឡើង រួចអូសរបារនោះពីឆ្វេងមកស្តាំ
– បន្ទាប់ពីទូរសព្ទបើកឡើងវិញ សូមចូលទៅកាន់ Settings -> General -> Software Update រួចចុចលើ Download and Install។
– សូមរងចាំរហូតដល់ដំណើរការទាញយក និងដំឡើងចប់ នោះ iPhone/ iPad របស់លោកអ្នកនឹងដើរលើប្រព័ន្ធ iOS 11.0.1 ផ្លូវការជាមិនខាន៕

មតិយោបល់