ភ្នំពេញ: លោក គួក សុខហួរ អធិការរងនគរបាលខណ្ឌសែនសុខបានដឹកនាំកំលាំងចុះធ្វើរដ្ឋាបាលតំបន់ភូមិត្រពាំងឈូកដែលជាតំបន់ស្មុកស្មាញពោពេញដោយអ្នកប្រើប្រាស់គ្រឿងញៀនដោយឃាត់ខ្លួនបាន១០នាក់់យកទៅសាកសួរនៅខណ្ឌ កាលពីម៉ោង ៥ល្ងាច ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
លោក គួក សុខហួរ អធិការរងខណ្ឌតំណាងឲ្យលោកម៉ក់ ហុង អធិការខណ្ឌ បានមានប្រសាសថា ដោយមានបទបញ្ជារពីលោកអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងដោយមានការសំរបសំរួលពីលោក សិុន វិរ: ព្រះរាជអាជ្ញរងនៃ អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានបញ្ជាមកលោកឲ្យចុះសហការណ៍និងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញទើបលោកដឹកនាំកំលាំងចុះមកបង្ក្រាបឲ្យដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរចោលផ្ទះនិងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនដោយឃាត់ខ្លួនបាន១០នាក់ដកហូតសម្ភារ:ប្រើរប្រាស់មួយចំនួនផងនិងថ្នាំក្រាមសថ្លា១កូនថង់តូច។
បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕
មតិយោបល់