ភ្នំពេញៈ នៅរាត្រីយប់នេះ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Najib Tun Razak រៀបចំពិធីលៀងសាយ ភោជន៌ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ប្រកបដោយភាពស្និទ្ឋស្នាលនិងកក់ក្តៅបំផុត ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យម៉ាឡេស៊ី ទទួលពលករពីកម្ពុជាឲ្យបានច្រើនថែមទៀត និងប្តេជ្ញាទប់ស្កាត់ ការជួញដូរមនុស្សឆ្លងដែន និងទប់ស្កាត់រាល់នូវអំពើភេរវកម្មអន្តរជាតិ។
នៅក្នុងផេក FACEBOOK របស់សម្តេចតេជោ បានឲ្យដឹងនៅរាត្រីថ្ងៃសុក្រ ទី០៣ ខែមិថុនានេះថា ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំបានស្នើបន្ថែមដល់លោកនាយករដ្ឋមន្រ្តីបើកទទួលពលករពីកម្ពុជាឲ្យបានច្រើន ថែមទៀត ដើម្បីផ្តល់ការងារដែលមានប្រាក់ចំណូលល្អដល់ពលរដ្ឋយើងជាមួយលក្ខ័ណការងារល្អៗ។ ទន្ទឹមនឹង នោះ ប្រទេសយើងទាំងពីរក៏បានប្តេជ្ញាទប់ស្កាត់រាល់នូការជួញដូរមនុស្សឆ្លងដែន និងទប់ស្កាត់រាល់នូវអំពើភេរវ កម្មអន្តរជាតិនានាដែលផ្លាញដល់សន្តិភាពក្នុងតំបន់ និងក្នុងពិភពលោក។
សម្តេចតេជោ បន្ថែមទៀតថា ពិធីលៀងសាយភោជន៌យប់នេះ គឺបានបង្កើននូវការយោគយល់ និងពង្រឹងនូវមិត្តភាពកាន់តែល្អប្រសើរឡើងរវាង ប្រទេសយើងទាំងពីរ។ នៅថ្ងៃស្អែកនេះ ខ្ញុំនិងភរិយាព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នឹងវិលត្រឡប់ទៅកាន់មាតុ ប្រទេសវិញ៕
មតិយោបល់