ព័ត៌មានជាតិ

បើករថយន្តផ្តាច់ព្រលឹង បត់ភ្លាមប៉ះម៉ូតូ១គ្រឿង បន្តបោលបុកបង្គោលភ្លើងទៅមុខលេងរួច

ភ្នំពេញ: បុរសម្នាក់បើករថយន្ដម៉ាកTRITON មួយគ្រឿង បើបរបញ្ច្រាសទិសយ៉ាងលឿន ហើយបតផ្លូវកោងដូចរថយន្ដហ្វងមីឡាវ័ន ក៏ជ្រុលទៅកៀរ​​បុរសចំណាស់ម្នាក់ កំពុងជិះម៉ូតម៉ាកហុងដាសេរីចាស់ បណ្ដាលឲ្យរងរបួសធ្ងន់ រួចបន្ត​ជ្រុលទៅបុកបង្គោលភ្លើង មួយដើមយ៉ាងពេញទំហឹង ទៅមុខលេងរួច​ ​កាលពីវេលាម៉ោង ៦និង៣០នាទី ល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ នៅបណ្ដោយផ្លូវ ២១៧ កែងផ្លូវ៤៣០ ស្ថិតនៅជិតសណ្ឋាគារ អ៊ីនធឺខុន ស្ថិតក្នុង សង្កាត់ទំនុបទឹក ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ដ ម៉ាកTRITON មួយគ្រឿងព័ណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Z-0760 ធ្វើដំណើរបញ្ច្រាសទិសតាមផ្លូវលេខ២១៧ ខណ:មកដល់ចំណុចកើតហេតុរថយន្ដក៏បតភា្លមៗយ៉ាងលឿង ទៅកៀរ​បុរសចំណាស់ម្នាក់ ដែលកំពុងជិះម៉ូតូ ម៉ាកហុងដាឌ្រីមសេរីចាស់មួយគ្រឿង ព័ណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ1B-2868 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅជើងទៅត្បូង បណ្ដាលឲ្យបុរសចំណាស់ដែលជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយរថយន្ដក៏ជ្រុលទៅបុកបង្គោលភ្លើងមួយដើម ទៅមុខលែងរួច ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុ ហើយក្រុមគ្រួសារ ភាគីម៉ូតូក៏មកដល់នាំជនរងគ្រោះដឹកតាមរ៉ឺកម៉កកង់បីយកទៅព្យាបាលនៅមន្ទីរ ចំណែកម្ចាស់រថយន្ដនៅកន្លែងកើតហេតុធើ្វការចរចាជាមួយក្រុមគ្រួសារភាគីម្ចាស់ម៉ូតូតែដោយភាគីម្ចាស់ម៉ូតូទារថ្លៃជួសជុលម៉ូតូនិងព្យាបាល ជំងឺចំនួន ១​ពាន់ដុល្លារ ភាគីម្ចាស់រថយន្ដមិនព្រមក៏ឲ្យសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕

crushmotor3

crushmotor1

crushmotor

crushmoto2

មតិយោបល់