ប៉ូលិសនៅក្នុងរដ្ឋ Alabama បាននិយាយថា បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់ឡើងដើមឈើនៅក្នុងផ្ទះរបស់ខ្លួនទាំងអាក្រាតកាយ។ បន្ទាប់ពីទទួលបានការរាយការណ៍ពីអ្នកជិតខាងរបស់គាត់ ប៉ូលិស និងក្រុមពន្លត់អគ្គីភ័យបានទៅដល់ផ្ទះរបស់គាត់ភ្លាមៗ ហើយបានចំណាយពេលអស់ ១ ម៉ោងដើម្បីយកគាត់ចុះមកពីដើមឈើដ៏ខ្ពស់នេះវិញ។ ទីបំផុតលោក Michael Howard Long វ័យ ៤០ ឆ្នាំត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទ អាក្រាតកាយតាមទីសាធារណៈ។
លោក Long បានប្រាប់ប៉ូលិសថាគាត់លាងសម្អាតដើមឈើក្នុងគោលបំណងរៀបចំផ្ទះរបស់គាត់ឲ្យថ្មី។ បន្ទាប់ពីការទទួលស្គាល់កំហុសអំពីការចោទប្រកាន់លោក Long ត្រូវបានគេដោះលែងឲ្យរួចផុតពីការជាប់ពន្ធនាគារ៕
ព័ត៌មានជាតិ
មតិយោបល់