ភ្នំពេញៈ កម្លាំងនគរបាលនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ បានសហការជាមួយ ជនរងគ្រោះបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ហើយយើងបានបន្តការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ទៀត ពីបទលួចមានស្ថានទម្ងន់ទោស កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំនុចផ្ទះលេខ៨៥ ផ្លូវលេខ១៥៦ ក្រុមទី៧ ភូមិ៨ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌ ទួលគោក រាជធានីាភ្នំពេញ។
ប្រភពឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ ទី១-ឈ្មោះ អ៊ំ សីហា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិ ត្រពាំងសុពណ៌ សង្កាត់គោករការ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ សុខ បូរ៉ា ហៅ រ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ភាព ចាន់ថន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងបន្លាស់រថយន្ត ស្នាក់នៅផ្ទះលេខ៧២អា ផ្លូវលេខ២២៥ សង្កាត់ផ្សារ ដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពបន្តថា ករណីលួចខាងលើនេះ វត្ថុដែលបាត់បង់រួមមាន៖ ម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង សេ៥០ ពណ៌ខៀវចាស់ គ្មានពាក់ស្លាកលេខ។ ឌីណាម៉ូរថយន្ត ៤០គ្រាប់ និងម៉ូប៊ីន ១០០គ្រាប់ ។ ប័ណ្ណសំគាល់ម៉ូតូ០១សន្លឹក ,ធុងទឹករថយន្ត០២ និង សំបកកង់រថយន្ត ចំនួន០២គ្រាប់។
ក្រោយប្រតិបត្តិការនេះ កម្លាំងនគរបាលដកហូតវត្ថុតាងដែលយកបាន ម៉ូប៊ីនរថយន្តចំនួន១១គ្រាប់។
គួរបញ្ជាក់ថា ករណីនេះ បានកើតឡើងនៅថ្ងៃទី០២ មិថុនា ២០១៦ វេលា ម៉ោង ៧យប់ ជនរងគ្រោះបានបិទទ្វារកន្លែងលក់គ្រឿង បន្លាស់រថយន្ត ហើយបានទៅដេកផ្ទះ រហូតដល់ម៉ោង ប្រហែល៥ជិតភ្លឺ ស្រាបតែអ្នជិតខាងបានទូរស័ព្ទប្រាប់ ថាមានចោរគាស់ផ្ទះ ពេលនោះជនរងគ្រោះបានប្រាប់បងប្អូនឱ្យជួយឃ្លាំមើល ក្រែងមានអ្នកណាយកឌីណាម៉ូ និងម៉ូប៊ីនរថយន្តមកលក់, លុះនៅថ្ងៃទី០៣ មិថុនា ២០១៦ វេលាម៉ោងប្រហែល១១:៣០នាទី ស្រាប់តែ ជនសង្ស័យឈ្មោះ អ៊ុ សីហា បានយកម៉ូប៊ីនរថយន្តមក លក់នៅចំណុចផ្លូវលេខ២០២ សង្កាត់ផ្សារដេប៉ូទី១ ក៏ បានរាយការណ៍ប្រាប់សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័ យរូបនេះមកសសកសួរ ហើយក៏បានស្រាវជ្រាវឃាត់ ខ្លួនបានជនសង្ស័យ០១នាក់ទៀតឈ្មោះ សុខ បូរ៉ា តាមការចង្អុលរបស់ជនសង្ស័យឈ្មោះ អ៊ំ សីហា។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕


មតិយោបល់