ព័ត៌មានជាតិ

ចេញពីខារ៉ាអូខេស្រវឹង បើករថយន្តដេញបុកម៉ូតូជ្រុលទៅបុកបង្គោលភ្លើងបន្ថែមទៀត បណ្តាលឲ្យមនុស្ស៣នាក់របួស

ភ្នំពេញៈ មនុស្សប្រុសស្រីមួយក្រុមស្រវឹងស្រា ទើបនឹងចេញពីផឹកស៊ីនៅខារ៉ាអូខេមួយកន្លែង បានបើករថយន្តមួយគ្រឿង ដេញបុកម៉ូតូមួយគ្រឿង ក៏រេចង្កូតទៅបុកខឿនផ្លូវ និងបង្គោលភ្លើង បណ្តាលឲ្យទ្រេតមួយដើម និងបង្កឲ្យរងរបួសបុរសខាងម្ចាស់ម៉ូតូ២នាក់។ ចំណែកខាងម្ចាស់រថយន្តបង្ករងរបួសធ្ងន់ស្ត្រីម្នាក់ដាក់ជើងឆ្វេង។

ហេតុការណ៍គ្រោះថ្នាក់ចរារណ៍នេះបានកើតឡើងការពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៦០៨ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញប្រុសស្រីមួយក្រុមមានគ្នា៥នាក់ បើករថយន្តមួយគ្រឿងម៉ាកបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1579 ចេញពីសុីផឹកនៅខារ៉ាអូខេមួយកន្លែង បើកតាមពីកើតទៅលិច លុះមកចំណុចកើតហេតុខាងមុខផ្ទះលេខ៣០ ផ្លូវ ៦០៨ ម្ចាស់រថយន្តក៏បានបើកបុកជាមួយនឹងម៉ូតូម៉ាកស្កុបពី បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសស្រាល ហេីយរថយន្តក៏ព្យាយាមបេីកគេចខ្លួន ក៏ប៉ុន្តែត្រូវរថយន្តមួយគ្រឿងទៀតឃេីញហេតុការណ៍ក៏ជួយបេីកតាមដេញតាមចាប់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះវាស់យកទៅរក្សាទុកស្នងការរាជធានីភ្នំពេញ៕

មតិយោបល់