ព័ត៌មានជាតិ

Update៖ ស្លាប់ទៀតហើយ! រថយន្តស៊ាំយ៉ុងបុកបុរសម្នាក់ខ្ទាត៥០ម៉ែត្រ ស្លាប់យ៉ាងរន្ធត់

ភ្នំពេញ: រថយន្តសាំយ៉ុងមួយគ្រឿង បើកក្នុងល្បឿនលឿនទៅបុកម៉ូតូម៉ាកវីវ៉ា បើកបរដោយបុរសម្នាក់ អូសប្រមាណជាង៥០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌សំបកឪទ្បឹក ពាក់ស្លាកលេខ ភ្នំពេញ 2I-8663 បើកបរដោយបុរសម្នាក់ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូម៉ាកវីវ៉ាមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1I-9658 បើកបរដោយបុរសម្នាក់ ត្រូវបានរថយន្តសាំយ៉ុងនោះបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹង អូសមនុស្សតាមរថយន្តប្រមាណជា៥០ម៉ែត្រពីកន្លែងកើតហេតុ ធ្វើឲ្យបុរសដែលបើកបរម៉ូតូនោះស្លាប់ភ្លាមៗគួរឲ្យអាណោចអធ័មនៅកន្លែងកើតហេតុ។ ចំណែករថយន្តព្យាយាមរត់គេចតែត្រូវសមត្ថកិច្ចកាក់រថយន្តបានភ្លាមៗនៅស្រុកមុខកំពូលខេត្តកណ្តាល ។

បុរសជាអ្នកបើកម៉ូតូដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ឌី ជាបញ្ញាប្ញទ្ធិ អាយុ ២៥ ឆ្នាំ ទីកន្លែងកំណើតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ទីលំនៅបច្ចុប្បន្នស្ថិតនៅ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបានខណ្ឌដូនពេញ បានធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនិងបានឲ្យរថយន្តដឹកសាកសព មកដឹកសាកសពជនរងគ្រោះយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ៕

មតិយោបល់