ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសញៀនថ្នាំម្នាក់ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ

តាកែវ: កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង ឃាត់ខ្លួនជនសង្ស័យជាមនុស្សញៀនថ្នាំម្នាក់ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា និងហិង្សាក្នុងគ្រួសារ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ។

ជនសង្ស័យខាងលើមានឈ្មោះ អ៊ឹម សេត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ។ ការឃាត់ខ្លួននេះធ្វើឡើងក្រោយពីទទួលបានពាក្យបណ្តឹងពីឈ្មោះ អ៊ឹម ស្រីយ៉ា ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា (ត្រូវជាបងប្អូនបង្កើត) បន្ទាប់ពីជនសង្ស័យខាងលើជាមនុស្សញៀនថ្នាំ និងបានធ្វើសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួន ។

បច្ចុប្បន្ន ជនសងសង្ស័យ កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង តាមនិតិវិធីច្បាប់៕

មតិយោបល់