រកឃើញមុខអ្នកបង្កឲ្យមានទឹកជន់លិចពេលភ្លៀង នៅផ្សារវាលរេញ

ព្រះស៊ីហនុៈ អាជ្ញាធរខេត្តព្រះសីហនុបានរកឃើញថា ករណីជំនន់ទឹកភ្លៀងដែលកើតមាននៅតំបន់ផ្សារវាលរេញ និងតំបន់ក្បែរផ្សារក្នុងស្រុកព្រៃនប់ គឺកើតឡើងដោយសារប្រព័ន្ធលូបង្ហូរទឹកទាំងអស់ កកស្ទះដោយសំរាមបិទមុខទឹកហូរ។

ទាក់ទងដល់បញ្ហានេះ នាវេលាមព្រឹកថ្ងៃ៤ មិថុនាឆ្នាំ ២០១៦ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ដែលដឹកនាំមន្ត្រីចុះពិនិត្យដោះស្រាយបាតុភាពនេះ បានដាក់វិធានការឲ្យផ្នែកជំនាញពាក់ពន្ធ័ប្រមូលកើបយកសំរាមទាំងអស់នោះចេញ និងរៀបចំស្តារប្រព័ន្ធលូឡើងវិញ។

ក្រៅពីនេះលោកអភិបាលខេត្តបានអំពាវនាវឲ្យពលរដ្ឋ ឬគ្រប់សហគមន៍ទាំងអស់នៅតំបន់នោះជួយគ្រប់គ្រងសំរាមខ្លួនឯងឲ្យបានល្អ និងព្រមានថា អ្នកបោះចោលសំរាមអនាធិបតេយ្យអាច និងប្រឈមមុខជាមួយនិងការផាកពិន័យពីមន្ត្រីមានសមត្ថកិច្ចក្នុងករណីរកឃើញជាក់ស្តែង៕

photo_2016-06-04_11-36-43photo_2016-06-04_11-36-45photo_2016-06-04_11-36-47photo_2016-06-04_11-36-50

មតិយោបល់