ភ្នំពេញៈ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីការនិមន្តព្រះសង្ឃចំនួន១២៣អង្គ ដើម្បីសូត្រមន្តឧទ្ទិសបួងសួងដល់វត្ថុស័ក្ដិសិទ្ធក្នុងលោក សូមកុំឲ្យមានការំលោភបំពានលើអភ័យឯកសិទ្ធិសភា តទៅទៀត។
ពិធីសូត្រមន្តនេះ នឹងត្រូវធ្វើឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៧ ខែមិថុនាខាងមុខ នាទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

មតិយោបល់