ព័ត៌មានជាតិ

ឃាត់ខ្លួនស្រ្តីម្នាក់ ករណីលួចប្រាក់អ្នកលក់ឡេតាមអនឡាញ រាប់ពាន់ដុល្លារ

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​វាលវង់​ និង​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ស្រី​ម្នាក់​ពាក់ព័ន្ធ​ករណី​ អំពើ​លួច​(​លួច​ប្រាក់​ចំនួន​៨០០០$)​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី ៥​ ខែមិថុនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៤​ និង​៣០​នាទី​ ត្រង់​ចំណុច​អគា​ខុន​ដូរ​ ស្កា​យ​ឡាយ​ ទី​តាំ​លេខ​៨៨​ បន្ទប់​លេខ​៣២០១​ ជាន់​ទី​៣០​ ផ្លូវ​១៣៤​ ភូមិ​២​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ ។

​ជនសង្ស័យ​មានឈ្មោះ​ ហេង​ ពៅ​ ភេទ​ស្រី​ អាយុ​៤១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​រកស៊ី​ដើរ​រាប់​លុយ​តាម​ផ្សារ​ ស្នាក់​នៅផ្ទះ​ជួល​មិន​ចាំ​លេខ​ ផ្លូវ​មិន​ចាំ​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នុំពេញ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​០៤​ ខែ​ កញ្ញា​ឆ្នាំ​២០២០​ វេលា​ម៉ោង​២០​និង​៣០​នាទី​ ។​ ​ជន​រង​គ្រោះ​ ឈ្មោះ​ អឿ​ន​ ម៉ូ​លី​កា​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់​ឡេ​តាម​អន​ឡាញ​ ស្នាក់​នៅ​ខុន​ដូរ​ស្កា​យ​ឡាយ​ អគា​លេខ​៨៨​ ផ្លូវ​១៣៤​ ភូមិ​២​ សង្កាត់​វាល​វង​ ខណ្ឌ​៧​មក​រា​ ។​ ក្នុង​ការ​ឃាត់ខ្លួន​ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ និង​សម្ភារៈ​មួយ​ចំនួន​ ។

​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ នគរបាល​ខណ្ឌ​៧​មក​រា​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕

មតិយោបល់