កំពង់ឆ្នាំងៈ លោកអធិការក្រុងកំពង់ឆ្នាំង បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនឹងកង់ ក្នុងដំណើរស្របទិសគ្នាពីត្បូងទៅជើង បណ្តាលមនុស្ស២នាក់រងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ៩០-៩១ ភូមិទី៣ សង្កាត់ខ្សាមកើត ក្រុងកំពង់ឆ្នាំង។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ អ្នកជិះកង់(មនុស្សស្រី) បានជិះតាមបណ្ដោយផ្លូវជាតិពីត្បូងទៅជើងគោលបំណងបម្រុងបត់ស្ដាំ មកខាងឆ្វេងដៃ ចំណែកម៉ូតូបើកបរមកពីខាងក្រោយដោយ(មនុស្សប្រុស) ដោយល្បឿនលឿន លុះដល់ចំណុចកើតហេតុ ចាប់ហ្វ្រាំងមិនទាន់ក៏បុកកង់ពីខាងក្រោយបណ្ដាលឲ្យគ្រោះថ្នាក់តែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកមធ្យោបាយទាំង២គ្រឿង មករក្សាទុករង់ចាំការដោះស្រាយគ្នាពេលក្រោយ៕
មតិយោបល់