ព័ត៌មានជាតិ

Reuters នឹង​ដំណើរការ​សេវាកម្ម​ទូរទស្សន៍​នៅ​ដើមឆ្នាំ ២០១៥

​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ Reuters បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ទី​១១​ខែវិច្ឆិកា ឆ្នាំ ២០១៤ ម្សិលមិញ​នេះ​ថា ខ្លួន​នឹង​ចាប់ផ្ដើម​ដំណើរការ​សេវាកម្ម Reuters TV នៅ​ដើមឆ្នាំ ២០១៥ ជាមួយនឹង​ព័ត៌មាន​លក្ខណៈ​វីដេអូ​យ៉ាង​សម្បូរបែប​។​
​សេវាកម្ម​នេះ នឹង​ផ្ដល់ជូន​នូវ​វីដេអូ​ព័ត៌មាន​ជាច្រើន​ដល់​មនុស្ស​ទូទាំង​ពិភពលោក ដោយ​វីដេអូ​ទាំងនោះ នឹង​មាន​រយៈពេល​ពី ៥​ទៅ​៣០​នាទី ដែល​បង្ហាញ​ពី​ព្រឹត្តិការណ៍​នានា ព្រម​ជាមួយ​គ្នា​នោះ សម្រាប់​អ្នក​ប្រើ iOS ក៏មាន Reuters TV ដូច្នេះ​វា​កាន់តែ​ប្រសើរ​ថែម​ទៀត​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា Reuters បានចាប់កំណើត និង​ផ្ដល់​ព័ត៌មាន​ដល់​ពិភពលោក​អស់​រយៈពេល​ជាង ១៦០​ឆ្នាំ​៕​
2014-11-12_172226

មតិយោបល់