ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកាមេរីហាយប្រីត បុកលូគេដាក់ការពារផ្លូវបណ្តាលឲ្យបែកលូ

ភ្នំពេញៈ រថយន្តកាមេរីហាយប្រីតមួយគ្រឿង បើកក្នុងល្បឿនលឿនពេក ក៏ទៅបុកលូគេដាក់ការពារផ្លូវ បណ្តាលឲ្យរងការខូចខាតលូអស់មួយ ចំណែកឯរថយន្តរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួស (មានការផ្សាយផ្ទាល់ នៅហ្វេសប៊ុក Post News Media)។

ហេតុការណ៏នេះ កើតទ្បើងការពីវេលាម៉ោង ១១និង៤៥យប់ ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវណតប្រីត សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកកាមេរីហាយប្រីត ពណ៌ ទឹកប្រាក់ ពាក់ល្លាកលេខ ភ្នំពេញ 2R-1453 បើកបរដោយបុរសម្នាក់ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ក៏វាក់អឺជាមួយនិងលូគេដាក់ការពារផ្លូវ បណ្តាលឲ្យបែកលូអស់១ រីឯរថយន្តរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួស ខណៈម្ចាស់រថយន្ត បានកាច់ស្លាកលេខរថយន្ត និងព្យាយាមហាមឃាត់អ្នកកាសែតមិនឲ្យផ្តិតយកទិដ្ឋភាព។

ក្រោយពេលកើតហេតុម្ចាស់រថយន្ត បានទំនាក់ទំនងទៅរថយន្តស្ទូច ដោយបន្ទាប់ពីស្ទូចក្រទ្បាប់មកវិញហើយ រថយន្តក៏បានបន្តដំណើរទៅមុខយ៉ាងលឿន មិនរំខានដល់សម្ថកិច្ច៕

មតិយោបល់