ព័ត៌មានជាតិ

រន្ធត់ណាស់! បើកម៉ូតូបញ្ចាស់ទិសដៅចរាចរណ៍ ត្រូវរថយន្តបុកបណ្តាលឲ្យនារីម្នាក់ដាច់ជើងនិងដៃ

ភ្នំពេញ: ស្ត្រីម្នាក់បើកម៉ូតូលើស្ពានអាកាស៥មករា បញ្ចាស់ទិសដៅចរាចរណ៍ ត្រូវរថយន្តរ៉េនរ៉ូវើស៊េរីទំនើប បើកបរដោយបុរសជនជាតិចិនម្នាក់ បុកពេញទំហឹងបណ្តាលឲ្យរងរបួសបាក់ជើងម្ខាង។

ហេតុការណ៍នេះ បានកើតឡើងការពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ សហពន្ធ័រុស្សី លើស្ពានអាកាស៥មករា ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រីម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាកស្មាក់រ៉េវ៉ូ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1A-2574 ជិះពីកើតទៅលិចបញ្ចាស់ផ្លូវចរាចរណ៏ លុះមកដល់ចំណុចកើតហេតុខាងលើ ត្រូវបានរថយន្តមួយគ្រឿង ម៉ាករ៉េនរ៉ូវើ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយបុរសជនជាតិចិនម្នាក់ ទិសដៅពីលិចទៅកើត បុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ដាច់ជើងម្ខាង និងដាច់ម្រាមដៃ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តត្រូវបានបែកកង់ខាងឆ្វេង ហើយក៏ឈប់នៅនឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សារទុក្ខនៅការិយាល័យចរាចរណ៏ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់