កណ្តាលៈ បុរសម្នាក់បានរងរបួស ខណៈដែលកំពុងផឹកស៊ីជុំគ្នាសុខៗ ស្រាប់តែជនសង្ស័យដើរទៅរោងដែលខ្លួនស្នាក់នៅចិញ្ចឹមត្រី ទាយកាំបិតមកកាប់ជនរងគ្រោះទាំងគ្មានមូលហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុច រោងលក់ដូរឈ្មោះតូ សុខ ភូមិក្រងស្វាយឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។
នគរបាលស្រុកមុខកំពូលបានប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះ ឡាយ តាំងជី ភេទប្រុស អាយុ៦៦ ឆ្នាំ នៅភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរកសិករ មានស្នាម របួស២កន្លែង ១.ស្នាមឆូតនៅលើស្លាបប្រចៀវខាងឆ្វេង១កន្លែង ២.ស្នាមរបួសនៅលើខ្នងក្រោមស្លាបប្រចៀវខាងឆ្វេង១កន្លែង។ ជនសង្សយ័ឈ្មោះ យ៉ យ៉ាំងហ្គុង ភេទប្រុស អាយុ៦១ ឆ្នាំជនជាតិវៀតណាម នៅភូមិរកាកោង ឃុំរកាកោងទី១
ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរ កម្មករ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក កាំបិតខ្វែវដងវែងធ្វើអំពីឬស្សីប្រវែងី៩៣ស.មចំនួន១ដើម, អាវដៃវែង ក្រឡាល្អិតពណ៌ស រហែកនៅផ្នែកខ្នងខាងឆ្វេងចំនួន២កន្លែង និងនៅក្រោមហោប៉ៅអាវខាងឆ្វេងចំនួន១កន្លែងមានប្រឡាក់ឈាម។
នគរបាលបញ្ជាក់ថា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៧យប់ ឈ្មោះ ប៉ាល់ ភាក្ត្រា ហៅម៉ៅ បានបើករថយន្តជូនជនរងគ្រោះចេញពីស្រះត្រីរបស់ខ្លួននៅភូមិគោហ៊េឃុំរកាកោងទី១មកស្រះត្រីជនរងគ្រោះនៅភូមិក្រងស្វាយអំពារ។លុះពេលមកដល់រោងលក់ដូរឈ្មោះតូ សុខភូមិក្រងស្វាយឃុំស្វាយអំពារម៉ោង១៩.១៥នាទី ឈ្មោះកូយ ស្រីធំ .កូយ ឈុនហេង .ពេជ្រ .ម៉នភេទស្រីឈ្មោះជា សុខថានិងឈ្មោះផល្លីភេទប្រុសបានហៅជនរងគ្រោះផឹកស្រាជាមួយនៅរោងលក់ដូរឈ្មោះតូ សុខ ចំណែកឈ្មោះប៉ាល់ ភាក្ត្រាក៍បើករថយន្តទៅស្រះត្រីខ្លួនវិញ។ហើយជនរងគ្រោះក៏ចូលទៅផឹកស្រាបៀរជាមួយឈ្មោះខាងលើអស់១កំប៉ុង ជនសង្ស័យក៏បានមកដល់ ហើយឃើញអស់ស្រាបៀរផឹកជនសង្ស័យជិះម៉ូតូទៅទិញស្រាបៀរក្រេនស្បឺត១កេះនៅផ្សាកំពង់ប្រាសាទមកផឹកជាមួយជនរងគ្រោះនិងឈ្មោះខាងលើ។ពេលជនសង្ស័យផឹកស្រាបៀរអស់០២កំប៉ុងជនសង្ស័យសុំលាជនរងគ្រោះទៅរោងខ្លួនមុននៅភូមិក្រងស្វាយឃុំស្វាយអំពារ។ លុះដល់ម៉ោង២០.៤០នាទីស្រាប់តែជនសង្ស័យកាន់កាំបិតខ្វែវដើរត្រឡប់មកវិញរួចកាប់ជនរងគ្រោះពីក្រោយ១កាំបិត ចំខ្នងពីក្រោយក្រោមស្លាបប្រចៀវឆ្វេងបណ្ដាលអោយមានរបួស២កន្លែងដោយមានការភិតភ័យជនរងគ្រោះបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ។នឹងបានរកពេទ្យអោយដេរស្នាមរបួសរបស់ខ្លួនដោយស្នានភាពពេលនោះមេឃកំពុងភ្លៀងខ្លាំងជនរងគ្រោះមិនបានរាយការណ៏មកសម្ថកិច្ចប៉ុស្ដិរដ្ឋបាលឡើយ។
ក្រោយពីកាប់លើជនរងគ្រោះហើយជនសង្ស័យកាន់កាំបិតដើរទៅរោងរបស់ខ្លួនវិញ។លុះដល់ម៉ោង២៣.០០នាទី ជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិស្វាយអំពារ ពីបទហឹង្សាដោយចេតនា។ទទូលបានបណ្ដឹងភ្លាមកំលាំងប៉ុស្ដិក៏បានតាមរកជនសង្ស័យដល់រោងត្រីនិងបានឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងបញូ្ជនមកប៉ុស្តិរដ្ឋបាលនឹងរាយការណ៏មកជំនាញយុត្តិធម៏ស្រុកនឹងបន្តនាំខ្លួនជនសង្ស័យមកដល់អធិការដ្ឋាននគរបាលស្រុកបន្តតាមនីតិវិធីនឹងឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋាន៕
មតិយោបល់