ព័ត៌មានជាតិ

ថ្ងៃទី០៤មិថុនា គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស ០៥នាក់ និងរបួស ០៦នាក់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ គឺកើតឡើងចំនួន ៨លើក (យប់៦លើក) បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ (ប្រុស) រងរបួសធ្ងន់ ៥នាក់ (ប្រុស) របួសស្រាល ១នាក់(ប្រុស)។

គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៤គ្រឿង រួមមាន ម៉ូតូចំនួន ៧គ្រឿង, រថយន្តធុនតូច ២គ្រឿង, រថយន្តធុនធំ ៣គ្រឿង។

ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ រួមមាន ល្មើសល្បឿន ៤លើក (ស្លាប់ ៣នាក់) , ប្រជែង ១លើក,មិនប្រកាន់ស្តាំ ២លើក (ស្លាប់២នាក់) ,បត់គ្រោះថ្នាក់ ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៦នាក់ (យប់៣នាក់ ) ។

គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥លើក , ផ្លូវខេត្តក្រុង ២លើក , ផ្លូវលំ ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ២លើក , រថយន្តធុនតូច ២លើក , រថយន្តធុនធំ ២លើក , គោយន្ត ២លើក។ ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ក្រចេះ ១លើក(ស្លាប់២នាក់),ស្វាយរៀង ២លើក ស្លាប់១នាក់ របួស៣នាក់ ,កោះកុង ១លើក (ស្លាប់ ១នាក់) របួស១នាក់ និងរាជធានីភ្នំពេញ ១លើករបួស១នាក់ ។

ចំណែកលទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅថ្ងៃទី០៤មិថុនានេះឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣,០៥៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៣៨៦គ្រឿង និងពិន័យសរុប ១,៦៧៣គ្រឿង ៕

photo_2016-06-04_18-42-46photo_2016-06-04_18-42-49photo_2016-06-04_18-43-00photo_2016-06-04_18-43-05photo_2016-06-04_18-43-08

មតិយោបល់