ភ្នំពេញៈ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឲ្យដឹងថា គ្រាប់បែកចង្កោមនៅស្រុកល្វាឯម ស្រុកមុខកំពូល និងបាធាយច្រើនណាស់ សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន។
លោក ហេង រតនា បានឲ្យដឹងតាមរយៈ Facebook របស់លោកថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រុមជំនាញគ្រាប់យុទ្ទភណ្ឌ័មិនទាន់ផ្ទុះសីុម៉ាក់ នៅទីបញ្ជាការភ្នំពេញបានបោសំអាតគ្រាប់បែកចង្កោមនៅឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។ គ្រាប់បែកចង្កោមនេះមានចំនួន១៣២គ្រាប់ មានប្រភេទCBU-25B/A ដែលផ្ទុកគ្រាប់បែកចង្កោមប្រភេទBLU-24/B ។ នេះជាគ្រាប់បែកចង្កោមទំលាក់ដោយយន្តហោះសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៧៣ឬ១៩៧៤ មានចំងាយក្បែរៗទីក្រុងភ្នំេពញ។ ករណីនេះត្រូវជីកត្រូវគ្រាប់ តែសំណាងល្អមិនចំកន្លែងផ្ទុះ ហើយដឹកដីទៅធ្វើឥដ្ឋត្រូវកុមារនៅកន្លែងផលិតឥដ្ឋរើសយកទៅទុកលេងដែលមាននៅក្នុងមួយសាងនោះចំនួន៦គ្រាប់បែកចង្កោម ហើយកាន់តែសំណាងថែមទៀតដែលក្មេងនោះមិនទាន់យកមកលេង។
តាមពត៌មាននិងទិដ្ឋន័យនៃការទំលាក់គ្រាប់បែកចង្កោមនៅតំបន់ស្រុកមុខកំពូល ល្វាឯម បាធាយ គឺទំលាក់ច្រើនណាស់ ។ ក្នុងន័យបង្កើនការប្រុងប្រយត្ន័ក្នុងការជីកកកាយដី ហើយបើចាំបាច់សូមទំនាក់ទំនងសីុម៉ាក់ដើម្បីទទួលយកពត៌មានលំអិត ដើម្បីមានវិធានការសមស្របក្នុងការការពារសុខសុវត្ថភាពរបស់បងប្អូន៕
ព័ត៌មានជាតិ
មតិយោបល់