ព័ត៌មានជាតិ

លួងលោមក្មេងស្រីវ័យ១៦ឆ្នាំ​រំលោភ ត្រូវសមត្ថកិច្ចចាប់ខ្លួន!

កំពត: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកជុំគិរី ធ្វើការឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពលួងលោមក្មេងស្រីអាយុ១៦ឆ្នាំម្នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ និងឃាត់ខ្លួនបានកាលពីវេលាម៉ោង២ រសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះមានឈ្មោះ សៅ ណុប ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគីរី ដោយបានធ្វើសកម្មភាពលួងលោមរំលោភសេពសន្ថវ: លើជនរងគ្រោះឈ្មោះ ផ.ភ.ត ភេទស្រី អាយុ១៦ ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្តទៀត ៕

មតិយោបល់