ព័ត៌មានជាតិ

​កម្លាំងរាជអាវុធហត្ថខេត្តព្រៃវែង ចាប់យកជើងមាន់ជាង៧តោនដែលនាំចូលខុសច្បាប់

ព្រៃវែងៈ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំចាយមារ ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង
នៅវេលាម៉ោង១រសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ បានធ្វើការបង្ក្រាបករណីដឹកចំណីអាហារខុសច្បាប់ ស្ថិតនៅចំណុចភូមិជោរទី២ ឃុំក្រញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវេង។

បើតាមការឲ្យដឹងពី លោកវរសេនីយ៍ឯក ឈួន គឹមសាន បានឲ្យដឹងថា បង្ក្រាបករណីខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួន រួមមានៈ រថយន្ត១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C.5488, មាន់រស់ ចំនួន១៦០០ក្បាល, ជើងមាន់ ចំនួន ៤៧០កេស ដែលមានទម្ងន់ ៧០៥០គីឡូក្រាម។ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

មតិយោបល់