Post News Media ព័ត៌មានជាតិ ជិះម៉ូតូលឿនពេ...

ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តទ្បិចស៊ីស RX300 កំពុងតែបត់ឆ្លងផ្លូវ រងរបួសធ្ងន់២នាក់

ភ្នំពេញ: បុរស២នាក់ជិះម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៧ក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកនិងរថយន្តទ្បិចស៊ីសRX300កំពុងតែបត់ឆ្លងផ្លូវបណ្តាលឲ្យបុរស២នាក់ជាភាគីខាងម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១០និង១៥នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ឧកញ្ញ៉ាម៉ុងរិទ្ធី សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកទ្បិចស៊ីស RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2O-9050 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង ហើយរថយន្តបត់ឆ្លងផ្លូវជិតផុតហើយក៏ស្រាប់តែឃើញបុរស២នាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GL-9816 បើកស្របទិសដៅជាមួយរថយន្តតែរថយន្តកំពុងតែបត់ម៉ូតូជិះក្នុងល្បឿនលឿនពេកក៏ចាប់ហ្រ្វាំងមិនទាន់ក៏បុកចំពីចំហៀងខាងក្រោយខាងឆ្វេងនៃរថយន្តបណ្តាលឲ្យផុងចូលក្នុង រីឯបុរស២នាក់ដែលជាអ្នកបើកម៉ូតូវិញម្នាក់រងរបួសបាក់ជើង ម្នាក់ទៀតរងរបួសបែកមុខបែកមាត់ធ្ងន់ទាំង២នាក់តែម្តងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែងហើយយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ៕

Loading...