ព័ត៌មានជាតិ

លោកចោរ កំពុងគាស់ផ្ទះគេស្ងាត់ៗម្ចាស់គេមកទាន់ ដាក់ឡើងចាស់ដៃបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ!

ភ្នំពេញ: ជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋ តែសំណាងមិនល្អត្រូវម្ចាស់គេតាមទាន់ រត់មិនរួចក៏ត្រូវបានប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន ។

ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១២និង១០រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ២៣៤ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុគាត់កំពុងតែសម្រាន្តនៅក្នុងផ្ទះ ហើយស្រាប់តែលឺសំទ្បេងដូចជាមានអ្នកកំពុងចាក់សោ ហើយណាមួយគាត់ធ្លាប់បាត់ម៉ូតូរួចផងនោះ ស្រាប់តែងើបទៅមើលសោរបងផ្ទះឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាពគាស់ផ្ទះគាត់ក៏ស្រែកថាចោរៗហើយបានផ្អើលដល់ប្រជាពលរដ្ឋដែលនៅជិតនោះហើយនាំគ្នារត់ដេញតាមទាន់ម្នាក់ក្នុងបក្ខពួកចំនួន៤នាក់មានអីស្វាគមន៍ជនសង្ស័យទ្បើងបែកក្បាលនិងទ្រោមខ្លួនងើបលែងរួច ។

ក្រោយពេលកើតហេតុរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីពេទ្យសុខ លាប មេត្រី បានដឹកជនសង្ស័យយកទៅសង្គ្រោះនៅឯមន្ទីពេទ្យព្រះកុសុម:(ពេទ្យលោកសង្ឍ)ដោយសារតែស្ថានភាពជនសង្ស័យនោះធ្ងន់ធ្ងរពេក ហើយមកម្ចាស់ផ្ទះក៏ទៅដាក់ពាក្យបណ្តឹងនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញានិងនាំខ្លួនជនសង្ស័យទៅធ្វើការតាមផ្លូវច្បាប់ ៕

មតិយោបល់