ព័ត៌មានកីឡា

Lewandowski មិនប្រាថ្នា Balon D’Or

នៅក្នុងពិភពបាល់ទាត់ កីឡាករទាំងអស់ តែងតែប្រាថ្នានូវ​ពានរង្វាន់សម្រាប់អាជីពរបស់ខ្លួន ដើម្បីបង្ហាញឲ្យឃើញ​ពី​ភាពរីកចម្រើន សមត្ថភាព​​ និងការទទួលបាននូវកេរ្តិ៍ឈ្មោះ​ក្នុងការប្រកបអាជីពជាកីឡាករបាល់ទាត់ ដ៍ឆ្នើមមួយរូប​ក្នុង​ពិភពលោក។

យ៉ាងណាវិញ សម្រាប់ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ហាក់ដូចជាមានគំនិតផ្ទុយស្រឡះពី​កីឡាករផ្សេងៗ បើទោះបីជាកីឡាកររូបនេះ មានភាពល្បី​ល្បាញរួចហើយក៍ដោយ សម្រាប់ពានរង្វាន់ផ្ទាល់ខ្លួនវិញ​កីឡាកររូបនេះ​​ មិនសង្វាតដូចកីឡាករផ្សេងឡើយ។ ជាក់​ស្តែងណាស់ បើតាម Sky Sports បានឲ្យដឹងថា ខ្សែប្រយុទ្ធ ដែលកំពុងប្រកបអាជីពឲ្យក្រុម Bayern Munich កីឡាករ​ Robert Lewandowski មិនចង់ឈ្នះពាន Balon D’Or ដែលកីឡាករជាច្រើន កំពុងតែជ្រួលជ្រើម ចង់បាននោះឡើយ។

Lewandowski ចង់បានតែមួយមុខគត់គឺ ការជួយក្លិបអាជីព ដែលរូបគេកំពុងលេង ឲ្យទទួលបានពានរង្វាន់ទាំងក្នុងស្រុក និងក្រៅស្រុកទើប​ជារឿងសំខាន់ សម្រាប់កីឡាករបាល់ទាត់មួយរូប។ បន្ថែមលើនេះ Robert Lewandowski មានក្តីស្រម៉ៃដ៍ធំ​មួយ ចង់ឲ្យក្រុមជម្រើសជាតិប៉ូឡូញ ទទួលបានពានប្រចាំទ្វីបអឺរ៉ុប Euro ឬក៍ World Cup យ៉ាងខ្លាំង បើទោះបីជានេះគឺជាក្តីស្រម៉ៃ ដែលមិនអាចកើតឡើងបានក៍ដោយ។ ជាការពិតណាស់ មកទល់ពេលនេះ ខ្សែប្រយុទ្ធ Lewandowski មិនទាន់ស្គាល់រសជាតិ កាន់ពានរង្វាន់ Balon D’Or នៅឡើយទេ កើប៉ុន្តែ​ កីឡាករប៉ូឡូញរូបនេះ មិនសោកស្តាយឡើយ ព្រោះថា នេះមិនមែនជាក្តីស្រម៉ៃរបស់រូបគេ។

ដូច្នេះហើយ អ្វីដែលជា​បំងដ៍ធំរបស់ Robert Lewandowski គឺការឈ្នះពានជាមួយក្លិប មិនមែនផ្ទាល់ខ្លួនឡើយ ព្រោះថា​ពានផ្ទាល់ខ្លួន សម្រាប់តែបុគ្គលប៉ុណ្ណោះ តែបើពានរបស់ក្លិបវិញ គឺជាពានរបស់កីឡាករទាំងអស់គ្នា។

មតិយោបល់