ព័ត៌មានជាតិ

ត្រូវគេបុករះហើយ មានអ្នកមកលួចយកស្លាកលេខម៉ូតូទៅទៀត!

ភ្នំពេញៈ បុរសម្នាក់បើករថយន្តម៉ាកតូយូតាព្រុសមួយគ្រឿង ក្នុងស្ថានភាពស្រវឹងក៏ជ្រុលចង្កូតទៅបុកពីក្រោយម៉ូតូឌ្រីមសង់មួយគ្រឿងហើយក៏ព្យាយាមរត់គេចជ្រុលទៅបុករថយន្តព្រុសមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាត និងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតទ្បើងការពីវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ សង្កាត់ ផ្សាដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AH-5623 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងជោក ក៏ជ្រុលចង្កូតទៅបុកចំពីក្រោយម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ ២០១៣ ពេលបុកហើយក៏មានអ្នកលួចយកស្លាកលេខម៉ូតូបាត់ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតស្រាល ហើយរថយន្តបង្កក៏ព្យាយាមបើករត់នៅចំណុចស្តុបទេពផនក៏ជ្រុលចង្កូតទៅបុករថយន្តព្រុសមួយគ្រឿងទៀតដែលគេបម្រុងនឹងបត់ចំពីមុខផ្នែកខាងស្តាំនៃរថយន្តព្រុសនោះ ពាក់ស្លាកលេខ ភ្នំពេញ 2AO-1093 ពណ៌ស បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ រីឯរថយន្តបង្កព្យាយាមបើករត់គេចទៀតតែត្រូវបានរថយន្តដាច់ក្រទ្បេបន្តដំណើរទៅមុខលែងរួច ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់តៃកុងរថយន្តយកទៅប៉ុស្តិ៍ដើម្បីវាស់ជាតិអាកុល និងសាកសួរនាំបន្ថែមរីឯរថយន្តទាំង២គ្រឿងនិងម៉ូតូសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីដោះស្រាយតាមនិតិវិធីនៃច្បាប់ ៕

មតិយោបល់