ក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសវែលថ្មីៗនេះទើបតែបានភ្ញាក់ផ្អើលខ្លួនឯងថាសត្វគ្រែងដែលខ្លួនបានសម្លាប់កាលពីឆ្នាំ 2006 ជាសត្វគ្រែងដែលមានអាយុដល់ទៅ 507 ឆ្នាំហើយនឹងត្រូវបានជឿជាក់ថាប្រភេទសត្វដែលមានអាយុច្រើនជាងគេបំផុតធៀបទៅនឹងសត្វមានជីវិតដទៃទៀតនៅលើលោក។
សត្វគ្រែងមួយនេះត្រូវបានគេបញ្ជាក់ថាត្រូវបានគេបេះចេញពីក្រោមសមុទ្រអាត្លង់ទិចនៅពេលដែលវាមានអាយុ 507 ឆ្នាំរួចទៅហើយហើយវាត្រូវបានយកទៅដាក់នៅក្នុងទូរទឹកកកមុននឹងពេលដែលក្រុមវិទ្យាសាស្ត្របានយកវាមកពិសោធ។ឆ្នាំកំណើតរបស់វាដែលក្រោយមកត្រូវបានដឹងថាគឺនៅក្នុងឆ្នាំ 1499 ក្រោយ 7 ឆ្នាំនៃឆ្នាំដែលលោកគ្រិស្តុបកូឡំបានមកដល់អាមេរិក៕

មតិយោបល់