ព័ត៌មានកីឡា

Man Utd ស្មើ Livepool ខណៈ Man City លុត Stoke ៧-២ ឈរកំពូលតារាង

ឈានចូលដល់ សប្តាហ៍ទី៨ នេះ Premier League បានរកឃើញក្រុមកំពូលតារាងពិតប្រាកដហើយ បន្ទាប់ពីក្រុមគូប្រជែងទាំង២ ត្រកូល Manchester ឬ Manchester Derby បញ្ចប់ការប្រកួតរបស់ពួកគេ នៅ សប្តាហ៍នេះ។

Man City បានឡើងទៅឈរ កំពូលតារាងពេញលេញហើយ ដោយបាននាំមុខក្រុម បីសាចក្រហម Man Utd ២ពិន្ទុ។ ជាការពិតណាស់ Man Utd បានរបូត២ពិន្ទុ ក្នងសប្តាហ៍នេះ ក្រោយពីពួកគេ បានត្រឹមស្មើទាំងវេទនា ក្នុងដីរបស់ក្រុមហង្សក្រហម Liverpool ដែលជាការប្រកួតដ៍ជក់ចិត្ត ក្នុងសប្តាហ៍នេះ។ ចំណែកក្រុម Manchester City វិញ ពិតជាធ្វើបានយ៉ាង​ល្អ ដោយអាចបំបែកពងមាន់ក្រុមរឹងមាំ​ Stoke City រហូតដល់ទៅ ៧-២ ដែលជាគ្រាប់បាល់ស៊ុតច្រើនបំផុត ប្រចាំរដូវកាលនេះ​ របស់ក្រុមកំពូលតារាងមួយនេះ។

ជាការពិតណាស់ ការស៊ុត មិនសំចៃលើក្រុមភ្ញៀវ Stoke City នេះ បានធ្វើឲ្យ Man City ឈរតំណែងកំពូលតារាង ស្របច្បាប់ ដោយមិនមានក្រុមដែលមានពិន្ទុស្មើ ជាមួយដូច ប៉ុន្មានសប្តាហ៍មុនឡើយ។ យ៉ាងណាវិញ នេះ មិនទាន់បញ្ចប់ការប្រកួតក្នុងលីគនៅឡើយទេ ខណៈបីសាចក្រហម Manchester United ក៍មិនទាន់​អស់សង្ឃឹមក្នុងការប្រជែងពាន ជាមួយ Man City​ ឡើយ ព្រោះថា ត្រឹម ២ពិន្ទុ ដែលតាមពីក្រោយ វាមិនច្រើនឡើយ សម្រាប់បីសាចក្រហម។ ជាងនេះទៅទៀត ដើម្បី កុំឲ្យរបូតពាន Man Utd ត្រូវពង្រឹងការប្រកួតបន្ថែមទៀត ឲ្យកាន់តែប្រសើរ ព្រោះថា បទពិសោធន៍ប្រកួតជាមួយក្រុម​ខ្លាំង Liverpool ជាផ្លូវត្រួសត្រាយមួយ ជួយឲ្យ Man Utd ត្រូវមានការវិវត្តន៍ ពេលប៉ះក្រុមខ្លាំងៗផ្សេងទៀត ប្រសិនបើពួកគេ ចង់ឈ្នះពាន Premier League ។

ដូច្នេះហើយ រង់ចាំមើលថា តើក្រុមណានឹងក្លាយជាម្ចាស់ពាន Premier League រដូវកាលនេះ ដែលការប្រកួតនៅសល់ច្រើនទៀត មិនទាន់ឈានដល់ពាក់កណ្តាលផ្លូវឡើយ។

https://www.youtube.com/watch?v=bZoJJIhlvW8

https://www.youtube.com/watch?v=K0AJWRIZfEM

មតិយោបល់