តាកែវៈ លោកវរសេនីយ៍ទោ មឿង សារុន អធិការស្រុកសំរោង បានប្រាប់ Post News ថា កាលវេលាម៉ោង ៣ និង១៥ នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ មានករណីអគ្គិភ័យឆេះផ្ទះ នៅភូមិដំណាក់ត្រយឹង ឃុំជំរៈពេន ស្រុកសមរោង ខេត្តតាកែវ។
អគ្គិភ័យនេះ បានឆាបឆេះផ្ទះរបស់ឈ្មោះ ឯម សុវណ្ណារ៉ា ភេទប្រុស អាយុ ៤៤ ឆ្នាំមុខរបរ កសិករ ដោយឆេះអស់ទាំងស្រុង។
តាមសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលឆេះនោះ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្ដារ មានបណ្ដោយប្រវែង ៧ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ ដោយសម្ភារៈខូតខាត រួមមានម៉ូតូ១ គ្រឿង
ម៉ាស៊ីនបូមទឹក១គ្រឿង ប្រាក់ចំនួន ២,៥០០,០០០ (ពីលានហាសិបម៉ឺនរៀល) និងស្រូវចំនួន ៣ បាវ
ប្រភពដដែលបានបន្ថែមថា ម្ចាស់ផ្ទះសម្រាកខាងក្រោមមុខផ្ទះ ដេកលក់អត់ដឹងខ្លួន ពេលភ្ញាក់ទ្បើង ភ្លើងឆេះខ្លាំងទៅហើយ ហើយមូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះ គឺបណ្ដាលឲ្យផ្ទុះសេខ្សែភ្លើង៕
មតិយោបល់